គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានរៀបចំកិច្ចប្រជុំគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈ៖ ១-ស្តាប់បទបង្ហាញការងារស្រាវជ្រាវឯកសារ ២-ពិនិត្យរបាយការណ៍ប្រចាំខែ ៣-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ទាំង២៤ ៤-ពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នាព្រឹកពុធ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ គណៈកម្មការទី២ព្រឹទ្ធសភា និងក្រុមស្រាវជ្រាវ ព្រមទាំងមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា…។ ប្រភព ៖ នាយកដ្ឋានព័ត៌មាន